Thursday, August 30, 2012

Xiaomi Mi2 ​មាន​តម្លៃ​319$​ ជាមួយ​នឹង​លក្ខណ​សម្បត្តិ​ដ៏​ពិសេស








Xiaomi Mi2 ​គឺ​ជា​ប្រភេទ​ទូរស័ព្ទ​ Smartphone ​មួយ​ថ្មី​ស្រឡាង​របស់​ប្រទេស​ចិន​ ដែល​ទើប​នឹង​ចេញ​លក់​លើ​ទីផ្សារ​របស់​ចិន។​ វា​ត្រូវ​បាន​ផលិត​ឡើង​ជាមួយ​នឹង​លក្ខណ​សម្បត្តិ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ បំផុត​ដូច​ជា​ CPU ​ទំហំ​ 1.5GHz ​ប្រភេទ​ Quad-Core QualComm Snapdragon ​និង​អេក្រង់​ដែល​មាន​ពណ៌​និង​ពន្លឺ​យ៉ាង​ច្បាស់​ល្អ​ ព្រម​ទាំង​លក្ខណ​ពិសេស​ជា​ច្រើន​ទៀត​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍។​ Xiaomi Mi2​ ជា​ទូរស័ព្ទ​មួយ​គ្រឿង​ដែល​មាន​ទាំង​គុណភាព​និង​ការ​រចនា​ ហើយ​ជា​ពិសេស​នោះ​គឺ​តម្លៃ​របស់​វា​ក៏​សមរម្យ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ ទូទៅ​អាច​កុម្ម៉ង់​ទិញ​បាន។​ សម្រាប់​តម្លៃ​នៅ​ក្នុង​តំបន់​ គឺ​ប្រហែល​ជា​ 1,999 yuan ​ដែល​ប្រហែល​ជា​ស្មើ​នឹង​ ៣១៤​ដុល្លារ​អាមេរិក។​ សូម​លោក​អ្នក​ប្រៀប​ធៀប​តម្លៃ​នេះ​ជាមួយ​នឹង​លក្ខណ​សម្បត្តិ​របស់​ Xiaomi Mi2 ​ខាង​ក្រោម​នេះ​ ថា​តើ​វា​អាច​ទាក់​ទាញ​ចិត្ត​របស់​លោក​អ្នក​ប៉ុណ្ណា​ដែរ?
លក្ខណ​សម្បត្តិ​របស់​ Xiaomi Mi2៖
- CPU ប្រភេទ​ Quad-core Qualcomm Snapdragon ​ទំហំ 1.5GHz
- OS ​ប្រភេទ​ Android v4.1 Jelly Bean
- 16GB internal storage ជាមួយ​ Ram ទំហំ 2GB
- អេក្រង់​ទំហំ​ ៤.៣អ៊ីញ​ ( 720 x 1280 pixels)
- កាមេរ៉ា​ទំហំ 8 megapixel និង​ កាមេរ៉ា​មុខ​ទំហំ 2 megapixels
- វិមាត្រ 126 x 62 x 10.2 pមិល្លីម៉ែត្រ
- មានពណ៌ ស បៃតង ខៀវ និង ក្រហម