Tuesday, October 23, 2012

Android 4.2

នៅថ្ងៃទី២៩ខែតុលារនេះ គឺមានព្រឹត្តិការណ៍មួយយ៉ាងធំប្រចាំឆ្នាំរបស់ Google ដែលជាទូទៅគឺក្រុមហ៊ុនយក្សមួយនេះតែងតែប្រកាសចេញថ្មីនូវត្រកូល Nexus ថ្មីរបស់ខ្លួន។ មានពត៌មានជាច្រើនដែលនិយាយអំពី Nexus បន្ទាប់របស់ Google ដែលនឹងត្រូវផលិតដោយ LG តែយ៉ាងណាក៏វាមិនទាន់ជាការពិតនៅឡើយទេ។
ដោយមិននិយាយអំពី Nexus តែយើងមិនទាន់អស់ពត៌មានសំរាប់ចែករំលែកនោះទេ។ អ្វីដែលសំខាន់អ្នកអ្នកសរសេរកម្មវិធីនិងអ្នកប្រើប្រាស់ជាន់ខ្ពស់មួយចំនួនធំនោះ Android ជំនាន់ថ្មីមួយទៀត គឺ 4.2 អាចនឹងចេញមកជាមួយគ្នាផងដែរ។ តាមការំពឹងនោះវាអាចនឹងមិនមានអ្វី ពិសេសច្រើននោះទេ ហើយវាអាចគ្រាន់តែកែប្រែនូវបណ្តាកំហុសដែលកើតមាននៅ Jelly bean 4.1 តែប៉ុណ្ណោះ។
ចំនុចពិសេសមួយចំនួនដែលយើងឃើញនៅក្នុងជំនាន់ថ្មីនេះ គឺអាចប្រើគណនីច្រើនតែម្តងសំរាប់ប្រព័ន្ធទាំងមូល។ យើងដឹងស្រាប់ហើយថា គណនីរបស់ប្រព័ន្ធនោះគឺមិនអាចបន្ថែមបានច្រើនជាមួយនោះទេ(ដែលប្រើជាមួយ PlayStore និង Gmail) ដូចនេះវាបានបង្កនូវលក្ខណៈងាយស្រួលកាន់តែច្រើនឡើង។
បន្ទាប់មកទៀតគឺបន្ថែមនូវការកំនត់ផ្សេងៗបន្ថែមទៀតនៅពេលដែលទាក់របាដំណឹង(notification bar) ចុះមក គឺវាបានបន្ថែមដល់ទៅ២ទំព័រតែម្តង(ការពិតនៅលើ custom ROM ភាគច្រើនបានដាក់រួចអស់ទៅហើយ)។ ចំពោះចំនុចទី៣គឺ គឺការប្រែបន្តិចទៅលើ icon របស់ កាមេរ៉ានិងវិចិត្រសាល។
យ៉ាងណាមិញយើងនឹងរង់ចាំមើលទាំងអស់គ្នាថាតើនៅថ្ងៃទី២៩ នេះ Google នឹងមានអ្វីខ្លះបង្ហាញដល់អ្នករាល់គ្នាទៅ?