រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមកាន់មហាមរណទុក្ខអតីត
ព្រះមហាក្សត្រខ្មែរព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុប ចោលកម្មវិធីមួយចំនួនរួមមាន៖
-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលុបចោលកម្មវិធីទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៧ ស្តីពីការអភិវឌ្ឍន៏តំបន់ត្រីកោណ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ តុលា ២០១២
- រាជរដ្ឋាភិបាលកម្ពុជាសម្រេច ផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលតាមគម្រោងនឹងប្រារព្ធធ្វើពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ វិច្ឆិកា ២០១២ ។ ប៉ុន្តែនៅតាមបណ្តាខេត្តនានាអាច រៀបចំតាមធម្មតាទៅតាមប្រពៃណី និងលទ្ធភាពរបស់ប្រជាពលរដ្ឋ។ យោងតាមសារាចរលេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៦ តុលា ២០១២ ក៏បានបញ្ជាក់ដែរថា ការឈប់សម្រាក៣ថ្ងៃ របស់មន្រ្តីរាជការ និយោជិត កម្មករ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកនេះ នៅរក្សាដដែល ។

ដោយឡែកសម្រាប់គណបក្សប្រឆាំង
និងសង្គមស៊ីវិលមួយចំនួនដែល មានគម្រោងធ្វើបាតុកម្មអហិង្សា នៅថ្ងៃទី២៣ តុលា
២០១២នេះ ក៏ត្រូវបានមន្រ្តីគណបក្សប្រឆាំងអះអាងថា
លុបចោលផងដែរ។ដើម្បីចូលរួមកាន់មហាមរណទុក្ខអតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា
ព្រះបាទ សម្តេចព្រះនរោត្តមសីហនុនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញ
សារាចរណែនំាដូចខាងក្រោម ៖
ប្រកាសថ្ងៃកាន់ទុក្ខគោរព ព្រះវិញ្ញាក្ខន្ឋជាផ្លូវការរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ តុលា ដល់ថ្ងៃទី២៣ តុលា ២០១២ ។
ប្រកាសថ្ងៃកាន់ទុក្ខគោរព ព្រះវិញ្ញាក្ខន្ឋជាផ្លូវការរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៧ តុលា ដល់ថ្ងៃទី២៣ តុលា ២០១២ ។
ក្នុងរយៈពេលកាន់ទុក្ខនេះ គ្រប់ស្ថាប័ន ឯកជន
និងប្រជាពលរដ្ឋនៅទូទំាងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹម ១ភាគ៣
នៃទង់ជាតិចាប់ពីលើ ។ គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជន
ព្រមទាំងកន្លែងកំសាន្តសប្បាយ ត្រូវផ្អាកការផ្សាយនូវទស្សនីយភាព ការសម្តែង
និងការប្រគុំតន្រ្តីផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង ។
ប្រជាពលរដ្ឋគ្រប់រូប ពាក់សញ្ញាកាន់មរណទុក្ខ
និងតុបតែងសញ្ញាកាន់មរណទុក្ខនៅលើព្រះឆាយាលក្ខណ៍ ។
សារាចររបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់បន្ថែមទៀតថា ខាងលើនេះ
គឺជាការកាន់មហាមរណទុក្ខលើកទី១ ។ ព្រះបរមសពព្រះមហាវីរក្សត្រ
នឹងត្រូវតម្កល់រយៈពេលមិនតិចជាង៣ខែ នៅក្នុងព្រះបរមរាជវំាង
និងក្នុងរយៈពេល៣ខែនេះ មន្រ្តីរាជការ ប្រជាពលរដ្ឋ
និងមិត្តភក្តិបរទេសទំាងអស់អាចចូលមកគោរពវិញ្ញាក្ខន្ធបាន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព