Firmware របស់ Android វាជាលក្ខណៈ Open-source ដូចច្នេះក្រុម Developer អាចយកទៅធ្វើជារូបរាងផ្សេងៗតាមចំណូលចិត្តរបស់គេ។ ជាក់ស្ដែង Firmware របស់ Android 4.1 ដែលមានឈ្មោះថា Jellybean នេះ ខាងក្រុមហ៊ុន Google បានចេញមកដាក់ឲ្យប្រើប្រាស់យូរគួរសមដែរហើយ។ពេលនេះខ្ញុំសុំលើកយក Custom ROM មួយនៅក្នុងជំនាន់ Jellybean ដែរសម្រាប់ទូរស័ព្ទ Galaxy Note N7000 ដែលវាជាប្រភេទ (Hybrid)។ វាមានសមត្ថភាពខ្លាំងលើសពី ROM Jellybean ផ្សេងៗទៀតត្រង់ថា អាចក្លាយជា Tablet Mode, Phone Mode, Phablet Mode ក៏បាន ហើយវាមានFunction យ៉ាងច្រើនសម្រាប់កែប្រែ UI និង រើសយកកម្មវិធីណាមួយ ចង់តូច ចង់ធំ បានស្រេចតែចិត្តអ្នកប្រើប្រាស់។ ម្យ៉ាងទៀតអ្នកប្រើប្រាស់អាចប្ដូរ ឬថែម Toogle នៅលើ Status Bar, ចង់លាក់, ចង់បង្ហាញ, ចង់ប្ដូរ Theme គឹបានតាមចិត្ត ពិតជាអស្ចារ្យណាស់។ ប្រសិនបើលោកអ្នកចូលចិត្តកែប្រែ Style ផ្សេងៗ សូមសាកROM មួយនេះចុះពិតជាមិនខុសបំណងទេ។
ប៉ុន្តែវាក៏មានចំនុចអន់ខ្លះដែរ ដូចជា សេវារាងខ្សោយបន្តិច, ស៊ីថ្មជាងស្តុក, គ្មាន Radio, គ្មានកម្មវិធីភ្ជាប់ស្រាប់ដូចស្តុកទេ ទាល់តែទាញយកពី Playstore។
លោកអ្នកអាចទាញយកមកប្រើប្រាស់តាមតំណនេះ៖ ប្រភព
សូមប្រយ័ត្ន ចំពោះការតម្លើងមិនត្រឹមត្រូវអាចធ្វើឲ្យទូរស័ព្ទគាំង សូមអានវិធីតម្លើងឲ្យយល់សិនចាំធ្វើ, យើងខ្ញុំមិនទទួលខុសត្រូវទេ។
Readmore information