ត្បិតតែមិនមានអ្វីច្រើនដែលបានបន្ថែមទៅលើ Jelly Bean 4.2 ក៏ពិតមែនតែសំរាប់មិត្តអ្នកអានដែលនិយមថតរូបប្រាកដជា នឹងទទួលនូវបទពិសោធន៍ថតរូបថ្មីរបស់ Photo Sphere ហើយនៅពេលនេះ។
តាមធម្មតា យើងអាចត្រឹមតែថតរូបជារបៀបផ្ទាំងបង្អូសមួយបន្ទាត់ តែប៉ុណ្ណោះ(Panorama) ដែលអាចឲ្យយើងងាយមើលបានកាន់តែវែងជាងមុន។ ចំនែកឯ Photo Sphere វិញគឺមិនមែនថតត្រឹមតែមួយបន្ទាត់នោះទេ គឺវាអាចនឹងថតបានដល់ទៅ៣៦០ដឺក្រេ (មួយជុំវិញខ្លួនយើងផ្ទាល់)បានទៀតផង។ វាជាបច្ចេកវិទ្យាដែល Google ប្រើសំរាប់ថត Street view ហើយពេលនេះវាមាននៅក្នុងទូរស័ព្ទដែលធ្វើឲ្យរូបថតរបស់យើងកាន់តែពិសេសនិងលំអិតបានថែមទៀតផង។ សូមមើលវីដេអូខាងក្រោមអំពីការប្រើប្រាស់៖