Friday, April 26, 2013

Android ធ្វើ​​ឲ្យ​​​យុវជន​​ខ្មែរ​​​ក្លាយ​ជា Smart User

លោកអ្នកទស្សនាហើយអាចដូនឡូត កម្មវិធីរបស់គាត់បាន


ឆូយ ប៊ុនសុខហេង ជា​យុវជន​​ខ្មែរ​មួយរូប​ទទួល​បទ​ពិសោធន៍​ពី Android ក្នុងការបកប្រែកម្មវិធីជាភាសាខ្មែរ
ដោយ ​មាន​បទ​ពិសោធន៍​ធ្លាប់​ប្រើ​ប្រព័ន្ធ​ប្រតិ​បត្តិ​ការណ៍​ទូរសព្ទ​ផ្សេងៗ ប៉ុន្តែ​ដល់​ពេល​មក​ជួប Android ធ្វើ​​ឲ្យ​​យុវជន​ ថោង ស៊ីថា ​អាច​បក​ប្រែ​កម្មវិធី​លើ Android ជា​ច្រើន​ឲ្យ​ក្លាយ​ជា​កម្មវិធី​មាន​​ជា​ភាសា​ខ្មែរ​ ខណៈ​ដែល​ខ្លួន​មិន​មាន​ចំណេះ​ដឹង​ផ្នែក Programming ​ អី​ទាល់​តែ​សោះ។ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ  ស៊ីថា បាន​ប្រាប់ Sabay ថា៖ ” ដោយ​សារ​តែ Android ជា​ Open Source ដូច្នេះ​បាន​ជា​ខ្ញុំ​​អាច​បក​ប្រែ​កម្មវិធី​ផ្សេងៗ​លើ Android បាន ​តាម​រយៈ​ការ​ប្រើប្រាស់ Tool មួយ​ចំនួន”។
លោក ​បន្ត​ថា បច្ចេកទេស​បក​ប្រែ​ទាំង​នេះ ភាគ​ច្រើន​គឺ​ចេញ​ពី​អ៊ីនធឺណិត តាម​គេហទំព័រ​ ​វេទិការ​ពិភាក្សា​​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង Android និង​តាមរយៈ​ការ​ផ្ដោះ​ប្ដូរ​បទពិសោធន៍​ពី​អ្នក​ប្រើ Android ដូច​គ្នា។ “អ្វី​ដែល​ Android ផ្ដល់​បទ​ពិសោធន៍​ឲ្យ​ខ្ញុំ​មួយ​រយៈ​ពេលមក​​នេះ គឺ​ការ​ Compile String (យក​អក្សរ​ខ្មែរ) ដាក់​ទៅ​ក្នុង Source កូដ​នៃ​កម្មវិធី​ផ្សេងៗ​លើ Android ឲ្យ​ក្លាយ​ជា​កម្មវិធី​មាន​អក្សរ​ខ្មែរ “។ ស៊ីថា បញ្ជាក់​បន្ថែម។

បន្ទាប់ ​ពី​ដឹង​​ថា​​​យុវជន​​ខ្មែរ​ខាង​លើ​អាច​​បក​ប្រែ​កម្មវិធី​លើ Android ជា​ច្រើន​ឲ្យ​ក្លាយ​ជា​កម្មវិធី​មាន​​ជា​ភាសា​ខ្មែរ​បាន​​​​ យុវជន​​ខ្មែរ​ម្នាក់​ទៀត​​ឈ្មោះ​ ឆូយ ប៊ុនសុខហេង បាន​បន្ត​​ការងារ​​​ស្រាវ​​ជ្រាវ​​បន្ថែម។ លោក​បាន​ប្រែ​ខ្លួន​ពី​អ្នក​ប្រើ Smartphone ​សម្រាប់​តែ​ Call ​​ចេញ​ចូល មក​ក្លាយ​ជា​អ្នក​ចេះ​កែ​ File System ​ក្នុង​ទូរសព្ទ​ Smartphone ខ្លួន។ លោក​​បញ្ជាក់​ប្រាប់​ថា៖ “បន្ទាប់​ពី​ទទួល​បទ​ពិសោធន៍​អ្នក​ប្រើ Android ដូច​គ្នា ត្រឹម​តែ​រយៈ​ពេល ៤ ខែ ​ខ្ញុំ​ចាប់​ផ្ដើម​ចេះ​ប្រែ​កម្មវិធី​ផ្សេងៗ​ជា​ភាសា​ខ្មែរ ហើយ​ថែម​ទាំង​មាន​គំនិត​ស្រាវ​ជ្រាវ​​បច្ចេកទេស​ផ្សេងៗ​ទៀត​ កាន់​តែ​ខ្លាំង​ឡើងៗ​លើ Android”។
សុខ​ ហេង​ បន្ថែម​ទៀត​ថា ទោះ​បី​ជា​មាន​មតិ​អវិជ្ជមាន​​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​បក​ប្រែ​​កម្មវិធី​ជា​ភាសា​ខ្មែរ​ជា​ការ​ចម្លង​គេពិត​មែន តែ​លោក​​សប្បាយ​ចិត្ត​នឹង​ធ្វើ ដើម្បី​ចែក​រំលែក​អត្ថ​ប្រយោជន៍​ និង​ចំណេះ​ដឹង​នេះ​ដល់​​​ប្រជាជន​ខ្មែរ​​ដូច​គ្នា​​ ដែល​ចង់​បាន​កម្មវិធី​លើ Android ជា​ភាសា​ខ្មែរ។ ម្យ៉ាង​ទៀត Android ជា​ Open Source ដូច្នេះ​គេ​អាច​​​ស្រាវជ្រាវ​​បន្ថែម​​អ្វី​​ផ្សេង​​ទៀត​​​បាន។ “ខ្ញុំ​មិន​ខ្វល់​ពី​ពាក្យ​គេ​ថា​ទេ យ៉ាង​ហោច​ណាស់ Android ​អាចឲ្យ​ខ្ញុំ​បោះ​​ជំហាន​ក្លាយ​ជា Smart User របស់ Android ដែរ! ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ដែលអ្នក​ប្រើ Android ស្រុក​យើង​នាំ​គ្នា​ដោនឡូត​យក​កម្មវិធី​ទាំង​នោះ​ទៅ​ប្រើ”​។ សុខ​ហេង បញ្ជាក់។
Android ជា​ប្រព័ន្ធ​ប្រតិបត្តិការណ៍​ទូរសព្ទ​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ពិភព​លោក​សព្វ ​ថ្ងៃ​នេះ។​ ប្រព័ន្ធ​ប្រតិបត្តិការណ៍​ដែល​បង្កើត​ដោយ Google មួយ​នេះ ជា​ Open Source OS ដូច្នេះ​ហើយ​បាន​ជា​អ្នក​ប្រើប្រាស់​ទូរសព្ទ​ធម្មតា​អាច​ធ្វើ​ការ​កែប្រែ​ File System តាម​ការ​ស្រាវជ្រាវ​របស់​ខ្លួន​។ ជាក់​ស្ដែង​ កម្មវិធី​ខាង​ក្រោម​នេះ​ជា​ស្នាដៃ​យុវជន​ខ្មែរ ប្រើ Android បាន​ខិត​ខំ​ធ្វើ​ដើម្បី​ចែក​រំលែក​ដល់​អ្នក​ប្រើប្រាស់​ទាំង​អស់​យក​ទៅ​ ប្រើ។ អ្នក​អាច​ទាញ​យក​មក​ប្រើ​​ប្រាស់​បាន​ដោយ​ឥត​គិត​ថ្លៃ​​តាម​រយៈ​តំណ​ភ្ជាប់​ ខាង​ក្រោម​នេះ៖
- កម្មវិធី​ម៉ាស៊ីន​ថត​ខ្មែរ ចុច​ទី​នេះ ដើម្បី​ទាញ​យក។
-កម្មវិធី TTPod 5 ភាសាខ្មែរ ចុច​ទី​នេះ ដើម្បី​ទាញ​យក។
-កម្មវិធី Walkman Player (ភាសាខ្មែរ) ចុច​ទី​នេះ ដើម្បី​ទាញ​យក។
-កម្មវិធី MIUI Player (ភាសា​ខ្មែរ) ចុច​ទី​នេះ ដើម្បី​ទាញ​យក។
- កម្មវិធីប្តូរពីភាសាដើមទៅភាសាដ៏ទៃមួយទៀត ចុច​ទី​នេះ​ ដើម្បី​ទាញ​យក។
ក្រៅ ​ពី​កម្មវិធី​ខាង​លើ ប្រិយមិត្ត​អាច​រក​កម្មវិធី​ភាសា​ខ្មែរ​ជា​ច្រើន​ទៀត​បាន​ តាម​រយៈ​ក្រុម​អ្នក​ប្រើប្រាស់ Android នៅ​កម្ពុជា (CAUG)៕