Saturday, April 27, 2013

វិធីលុបគណនីហ្វេសប៊ុក (Deactivate Facebook account)

 
វាមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែវាគឺជារឿងសំខាន់មួយដែរសំរាប់អ្នកដែលធុញទ្រាន់នឹង Account Facebook!​ គឺការលុបគណនី ហ្វេសប៊ុក។ ដោយមើលឃើញថាហ្វេសប៊ុកជាបណ្តាញសង្គម ដ៏ពេញនិយមទើប haimeng9999.blogspot.com បានតាមដានគន្លឺះផ្សេងៗរបស់គេហទំព័រនេះរហូត មករហូតរកឃើញពីវិធីល្អនេះ។
អ្នកទាំងអស់គ្នាដឹងហើយថាការបង្កើតគណនីហ្វេសប៊ុកមិនមែនជារឿងលំបាក
នោះទេ។ ប៉ុន្តែថ្ងៃមួយពេលដែលអ្នកទាំងអស់គ្នាធុញទ្រាន់នឹងវាហើយនោះព្រមទាំងមិនចង់បង្ហាញ
ព័ត៌មានឯកជនតទៅទៀតដូចនេះអ្នកប្រាកដជាចង់លុបវាចោលមិនខាន។ ដូចនេះ​ haimeng9999.blogspot.com
នឹងបង្ហាញពីវិធីលុបដូចតទៅ៖
១. ចូលទៅក្នុងគណនីរបស់អ្នក
២. បន្ទាប់មកសូមចុច Home => Account setting => Security => Deactivate your account

៣. បំពេញនូវហេតុផល ដែលយើងចង់លុបគណនីហ្វេសប៊ុក រួចចុចប៊ូតុង យល់ព្រម (Confirm)

៤. បំពេញលេខសំងាត់ រួចចុច Deactivate now
៥. បំពេញនូវតួអក្សរដែលបានបង្ហាញលើអេក្រង់រួចចុច Summit រួចរាល់។