Saturday, April 27, 2013

វិធីបិទ Animation ក្នុង Windows 8 Start Screen

Animation នៅក្នុង Windows 8 គឺអាចកំណត់សំគាល់បាននៅពេលដែលលោកអ្នកធ្វើការSwitch​ ពី Destkop ទៅកាន់ Start Screen ដោយ​ការប្រើប្រាស់ជាមួយ Winkey និង Shortcut Key ផ្សេងៗទៀត។ ក៏ប៉ុន្តែយើងមិនដឹងថាលោកអ្នកចូលចិត្ត ជាមួយ Animation នោះ ឬក៏ចូលចិត្តវានោះទេ ព្រោះវាជាចំណងចំណូលចិត្តរបស់លោកអ្នក។​ ដោយឡែកយើងគ្រាន់លើកអំពីបិទ និងបើក Animations មកបង្ហាញជូនដល់លោកអ្នកដើម្បីសិក្សា ស្វែងយល់បន្ថែម។ ខាងក្រោមជាការបង្ហាញទៅលើការបិទ ឬបើក Animations។
 


    ដំបូងចុច Winkey + F រួចដាក់ Select លើ Apps វាយ បញ្ចូលពាក្យ Computer ក្នុងប្រអប់ Search។

    ជាបន្តដាក់ Select លើ Mycomputer ហើយចុច Mouse ខាងស្តាំ រួចចុចយក Properties។
    ជាបន្តចុចលើពាក្យ Advanced System Settings។
    បន្ទាប់មកផ្ទាំង System Propertice បង្ហាញឡើង ហើយ​ចុចលើ Setting ប៊ូតុង ដែលស្ថិតនៅក្រោម
Performance Section។
    ចុងបញ្ចប់ផ្ទាំងរបស់ Perfomeance Option បង្ហាញឡើង​ រួចហើយដោះធីកចេញពីពាក្យ Annimate
controle nad elemente inside windows និង Animate windows when minimizing and maximizing រួច
ចុច Ok។ ដើម្បីបើក Animation គ្រាន់តែដាក់ធីកវិញជាការស្រេច៕